យើង​ជា​នរណា

Blue Dolphin Swimming Club ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 ដោយមានសមាជិកក្រុមប្រឹក្សាភិបាលម្នាក់និងមានគ្រូបង្រៀនហែលទឹកចំនួន 7 នាក់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង សមាជិកគ្រូបង្រៀនហែលទឹករបស់ Blue Dolphin ដែលមានការទទួលស្គាលើពីប្រទេសអូស្ត្រាលី បានកើនឡើងដល់ជាង 10 នាក់។ បន្ទាប់ពីជំងឺរាតត្បាត Covid-19 យើងបានកសាងក្រុមគ្រូបង្រៀនហែលទឹករបស់យើងឡើងវិញ ដែលមានជំនាញវិជ្ជាជីវៈហើយមានការទទួលស្គាលើពីប្រទេសអូស្ត្រាលី ចំនួនជាង 20 នាក់។

ចក្ខុវិស័យ

ព្យាយាមកាត់បន្ថយជាអតិបរមានូវអត្រាគ្រោះថ្នាក់បាត់បង់ជីវិតដោយសារការលង់ទឹកនៅប្រទេសកម្ពុជា

បេសកម្មរបស់យើង

ដើម្បីអប់រំមនុស្សគ្រប់មជ្ឈដ្ឋាន ពីរបៀបហែលទឹកចេះជួយខ្លួនឯងកុំអោយលង់ទឹកដោយគ្មានការរើសអើង

គុណសម្លៃ

គុណភាពនៃការបង្រៀនហែលទឹកគឺជាអាទិភាពចម្បងរបស់យើង ពួកយើងជាក្រុមគ្រូជំនាញបង្រៀនហែលទឹក ដែលស្រលាញ់ចូលចិត្តការងារមួយនេះ

ជួបជាមួយស្ថាបនិក Blue Dolphin

Sudsiri Nuntawan Na Ayudhaya (Pi Siri)

ក្រៅពីមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៅ Blue Dolphin Swimming Club ហើយ Pi Siri ក៏ជាម្ចាស់ និងជាស្ថាបនិកនៃ Brain Scan ជានាយកប្រតិបត្តិ និងជាស្ថាបនិកនៅ Manta’s Journey ជាប្រធានផ្នែក PR នៅ Irene Pool Villa Resort ជាអ្នកតំណានៅ Idyllic Concept Resort ។

ក្នុងដំណើរកម្សាន្តលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជានៅដើមឆ្នាំ 2010 Pi Siri មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ក៏ដូចជាទឹកចិត្តល្អនិងស្លូតត្រង់របស់ប្រជាជនកម្ពុជា ហើយវាបានបំផុសគំនិតឱ្យគាត់បង្កើត Blue Dolphin ក្នុងគោលបំណងតែមួយគត់គឺដើម្បីរួមចំណែកជួយដល់សង្គមខ្មែរ។ រហូតមកដល់សព្វថ្ងៃនេះ Pi Siri គឺជាសមាជិកក្រុមប្រឹក្សាដ៏សកម្មនៅ Blue Dolphin ។

Mr. Natthasak Thaw-Udom (Teacher Payu)

លោកគ្រូ Payu ជាសមាជិកអចិន្ត្រៃយ៍នៃ Global Water Safety and Drowning Prevention Rotary Club ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសអូស្ត្រាលី ហើយជាស្ថាបនិកនៃ Krupayuswim Thailand និងជាគ្រូបង្រៀនហែលទឹកដែលមានសមត្ថភាពបង្វឹកគ្រប់កម្រិតដែលទទួលស្គាល់ពីប្រទេសអូស្ត្រាលីផងដែរ។

លោកគ្រូ Payu មានបទពិសោធន៍បង្រៀនហែលទឹកជាង 18 ឆ្នាំ ហើយបានបង្រៀនសិស្សអោយចេះហែលទឹកដោយផ្ទាល់ជាង 5000 នាក់រហូតមកដល់ពេលបច្ចុប្បន្ន រួមមាន ទារក កុមារទើបចេះដើរតេះតះ សិស្សតូច សិស្សពេញវ័យ សិស្សធម្មតា និងសិស្សដែលមានពិការភាព។

លោកគ្រូ Payu ស្រលាញ់កីឡាហែលទឹកតាំងពីអាយុ៦ឆ្នាំ។ កាលនៅពីក្មេង លោកគ្រូធ្លាប់ប្រកួតលើឆាកជាតិ និងអន្តរជាតិ ដោយឈ្នះមេដាយរាប់មិនអស់។ អ្វីដែលសំខាន់នោះ គាត់គឺជាគ្រូបង្រៀនហែលទឹកដែលលិចធ្លោក្នុងប្រទេសថៃ ដែលមានជំនាញក្នុងការបង្រៀនហែលទឹកដល់ទារក និងបង្រៀនហែលទឹកដោយប្រើភាសាកាយវិការសម្រាប់សិស្សពិការ។

លោកគ្រូ Payu គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការងារសង្គមជាច្រើនទាំងនៅក្នុងប្រទេសថៃ និងក្នុងប្រទេសកម្ពុជា។ ការងារស្ម័គ្រចិត្តរបស់គាត់ ក្នុងចំណោមការងារផ្សេងទៀត រួមមានការសាងសង់អាងហែលទឹកសម្រាប់សិស្សានុសិស្សក្នុងសហគមន៍ជនបទ ផ្តួចផ្តើមកម្មវិធីបង្រៀនហែលទឹកដើម្បីចេះជួយជីវិតខ្លួនឯងសម្រាប់កុមារក្រីក្រនៅទូទាំងប្រទេស លើកកម្ពស់ភាពចាំបាច់ និងផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់នៃសុវត្ថិភាពពេលនៅក្នុងទឹក។