ដៃគូសហការរបស់ Blue Dolphin

Blue Dolphin មានមោទនភាពដែលមានឱកាសធ្វើការសហការជាមួយស្ថាប័នបង្រៀនហែលទឹកលំដាប់អន្តរជាតិល្បីៗដូចជា Swim Australia និង ASCTA ជាដើម។ ជារៀងរាល់ឆ្នាំ សាលាបង្រៀនហែលទឹក Blue Dolphin តែងតែអញ្ជើញគ្រូបង្វឹកហែលទឹកអាជីពពីប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសថៃ ដើម្បីមកបណ្តុះបណ្តាល និងបំប៉នចំណេះដឹងបន្ថែមដល់គ្រូជនជាតិខ្មែរ និងគ្រូជនជាតិបរទេសនៅ Blue Dolphin។


Blue Dolphin ជាក្លឹបហែលទឹកតែមួយគត់ក្នុងប្រទេសកម្ពុជាដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវហើយទទួលស្គាល់ដោយ ASCTA និង Swim Australia។ មិនតែប៉ុណ្ណោះBlue Dolphin ថែមទាំងបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយ ក្លឹបបង្រៀនហែលទឹក krupayuswim ដែលមានសាខាជាច្រើននៅប្រទេសថៃផងដែរ។ ទាំងនេះបានឆ្លុះបញ្ចាំងអោយឃើញថា សាលាបង្រៀនហែលទឹក Blue Dolphin ពិតជាមានការទទួលស្គាល់ និងមានស្តង់ដាខ្ពស់ក្នុងការបង្រៀនកូនសិស្សគ្រប់កម្រិតអោយមានសមត្ថភាពក្នុងការហែលទឹកត្រឹមត្រូវតាមក្បួនខ្នាតពិតប្រាកដ។


GWSDPRC: https://portal.clubrunner.ca/17319/
Krupayu: https://krupayuswim.com/